(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ដកំពង់ចាម នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានចាត់ឲ្យក្រុមការងារយកអំណោយជាថវិកា ប្រគល់ជូនមន្ដ្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺ។
លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យលោកវរសេនីយ៍ឯក ឈួន ចាន់ឡា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ព្រមទាំងសហការី បានយកថវិកាចំនួន ដែលជាថវិកាចលនាមិត្តជួយមិត្ត ផែនការងារអន្តោប្រវេសន៍ ឧបត្ថម្ភជូនដល់លោកវរសេនីយ៍ត្រី អេង គឹមវណ្ណ: ឋាននាយផ្នែកស៊ើបការណ៍ ដែលមានជំងឺទឹកនោមផ្អែម និងលើសជាតិខ្លាញ់ កំពុងសម្រាកព្យាបាលនៅគេហដ្ឋានរបស់លោកស្ថិតនៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ក្រោយពីការសំណេះសំណាលសួរសុខទុក្ខរួច លោកវរសេនីយត្រី អេង គឹមវណ្ណ: ព្រមទាំងក្រុមគ្រួសារ មានសេចក្តីសោមន្នស្សរីករាយយ៉ាងក្រៃលែង និងបានគោរពជូនពរដល់ លោកឧត្តមសេនីយ៍ស្នងការ លោកស្នងការរង លោកនាយ នាយរងការិយាល័យ រហូតដល់មន្ត្រីក្នុងផែនការងារអន្តោប្រវេសន៍ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់មន្រ្តីក្រោមឱវាទ៕