(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤៖២១នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៨ (GS8-F15) មូលហេតុបណ្តាលមកពីរថយន្ដបាញ់ស៊ីម៉ង់ របស់ក្រុមហ៊ុន យូណាយធីត មើឃ្យូរី គ្រុប ថយទាក់ខ្សែអ៊ីនធើណែតទាញបាក់បង្គោល និងដាច់ខ្សែបណ្តាញ តង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតនៅ៖ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេស កំពុងធ្វើការដាំបង្គោល និងជួសជុលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង២០៖៣០នាទីយប់នេះ៕