(កណ្ដាល)៖ ប្រធានអង្គការវិថីយុវជន អ្នកស្រី ម៉ាត់ អាម៉ីរ៉ោះ បានសហការជាមួយអាជ្ញាធរស្រុកពញ្ញាឮ ដែលមានលោក ថន សុវណ្ណា ជាអភិបាលស្រុក បានរៀបចំកម្មវិធីជួបជុំបងប្អូនពលរដ្ឋខ្មែរមូស្លីមជាច្រើននាក់ ព្រមទាំងមានលោកគ្រូ៦នាក់ និងសិស្សសាលា១៥០នាក់ នៅវិហារឌូបៃ ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី០៨ ខែសីហាឆ្នាំ២០២០ម្សិលមិញនេះ។
គោលបំណងសំខាន់នៃជំនួបរវាងអង្គការ អាជ្ញាធរ និងពលរដ្ឋនេះឡើង គឺដើម្បីបញ្ជ្រៀបការយល់ដឹងពីហានិភ័យនៃជម្ងឺកូវីដ១៩ និងចែកជូនកញ្ចប់អាហារដល់ពលរដ្ឋផងដែរ។ នេះបើតាម លោកស្រី ម៉ាត់ អាម៉ីរ៉ោះ ។
លោកស្រីថា ដោយសារតែឃើញថាជម្ងឺកូវីដ១៩ ជាទីបារម្ភណ៍ខ្លាំងសំរាប់សហគម និងមានបំណងចង់បញ្ឈប់ជម្ងឺនេះមិនឱ្យរីករាលដាល ទើបអ្នកស្រីបានរៀបចំកម្មវិធីនេះឡើង ក្នុងន័យមនុស្សធម៍ផង និងសង្គមកិច្ចផង ដើម្បីជាប្រយោជន៍រួមដល់សហគម ។
ទន្ទឹមនឹងសារនេះ លោក ថន សុវណ្ណា អភិបាលស្រុកពញ្ញាឮ ក៍បានថ្លែងអំណរគុណដល់អង្គការវិថីយុវជន ដែលបានរៀបបចំកម្មនេះឡើង ដែលនេះពិតជាល្អប្រសើរ ហើយក្នុងនាមជាអភិបាលស្រុក លោកក៍បានសំនូមពរពលរដ្ឋទាំងអស់ សូមកុំធ្វេសប្រហែសនឹងជម្ងឺនេះ ដ្បិតរាជរដ្ឋាភិបាលបានធ្វើការទប់ស្កាត់បានល្អយ៉ាងណាក្ដី ប៉ុន្តែសូមពលរដ្ឋខ្លួនឯងផ្ទាល់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំធ្វេសប្រហែសនឹងវីរុសឱ្យសោះ ព្រោះមនុស្សឆ្លងសរុបលើពិភពលោកមានលើសពី១០លាននាក់ ហើយអត្រាអ្នកស្លាប់និងឆ្លង ចេះកើនឡើងៗជារៀងរាល់ថ្ងៃនៅឯបរទេស ។
សូមជម្រាបថា អង្គការវិថីយុវជន បានធ្វើការងារសង្គមកិច្ចបានយ៉ាងច្រើន ដោយបានជួយដល់សហគម ជួយជនក្រីក្រ មិនថាមូស្លីម ឬមិនមែនមូស្លីមនោះទេ ពោលគឺអង្គការមួយនេះ ដ្បិតជារបស់កូនស្រីខ្មែរមូស្លីមមែនពិត ប៉ុន្តែទកចិត្តសប្បុរសរបស់អ្នកស្រី អាម៉ីរ៉ោះ តែងតែជួយគ្រប់ជនក្រីក្រទាំងអស់ មិនប្រកាន់សាសនាអ្វីឡើយ ខណៈដែលទិសដៅរបស់អង្គការ និងនៅតែបន្តជួយដល់សហគមជាបន្តបន្ទាប់ទៀតផង ៕