(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ អញ្ជើញប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែងរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ។
គួរជម្រាបថា លោក ឆែម សាវុធ ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ជំនួសនាយឧត្តមសេនីយ៍ ចាន់ គឹមសេង ដែលត្រូវដាក់ឲ្យចូលនិវត្តន៍។
នាយឧត្តមសេនីយ៍ ចាន់ គឹមសេង ក្រោយដាក់ឲ្យចូលនិវត្តន៍ ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃផងដែរ៕