(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅទីបញ្ជារការរដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទ័រប្រគល់រថយន្តសង្ក្រោះចំនួន០១គ្រឿង ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧកញ៉ាបណ្ឌិត ជា រតនា និងលោកស្រីឧកញ៉ា លី ហៀករតនា និងឧកញ៉ា សុខ វណ្ណា។
ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជារការអាវុធហត្ថ បានថ្លែងអំណរអរគុណចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ជួយ ដល់កងកម្លាំងគ្រប់ប្រភេទ ដោយមិនគិតគូរពីការនឿយហត់ ការលំបាក និងអាយុជីវិតទ្បើយ។
លោកឧកញ៉ាបណ្ឌិត ជា រតនា បានផ្តាំផ្ញើដល់កងកម្លាំងអាវុធហត្ថទាំងអស់ ខិតខំឲ្យបានកាន់តែល្អនូវតួនាទីភារកិច្ចជាកងកម្លាំងអាវុធហត្ថ ក្នុងការបង្ការ និងបង្ក្រាបបទល្មើស។
លោកឧកញ៉ា ក៏ផ្តាំឲ្យយកសង្ក្រោះរថយន្ត០១គ្រឿងនេះ ប្រើឲ្យតាមតួនាទីបច្ចេកវិទ្យាជាមួយនឹងគ្រូពេទ្យ ហើយកងកម្លាំងត្រូវថែរក្សារថយន្តនេះឲ្យបានល្អ ចៀសវាងយកទៅបម្រើការងារផ្សេងៗក្រៅផ្លូវការ៕