(ភ្នំពេញ)៖ លោកស្រី លី សុខឆេង អគ្គនាយិការរងជាន់ខ្ពស់នៃផ្សារទំនើបជីបម៉ុង ម៉ល បានជូនដំណឹងដល់ពលរដ្ឋនៅរាជធានីភ្នំពេញទំាងអស់ថា មជ្ឈមណ្ឌលផ្សារ ទំនើប ជីបម៉ុង ណូរ៉ូម៉ល និងជីបម៉ុង បាក់ទូកសិនធើ នៅតែបើកដំណើរ ការដូចធម្មតា រួមជាមួយការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសផ្សេងគ្នាផងដែរទៅលើទាំងម្ហូបអាហារ និង ភេសជ្ជៈ ដោយចាប់ពី 10% ទៅ 30% ឯណោះក្នុងកំឡុងពេលឈប់សម្រាកខាងមុខនេះ។
ក្នុងនោះរួមមានដូចជា៖ សាច់ មាន់បំពង ប៊ឺហ្គើពី Loui Siana Chicken, ភោជនីយដ្ឋាន Banna Leaf, ឌីមសាំ, Santa fé, Auntie Anne’s, ហាងសម្លៀកបំពាក់កីឡា adidas, ហាងវ៉ែនតា Eye Care, ហាងទឹកអប់ PARFUMERIE, រីឯ ជីបម៉ុង បាក់ទូក សិនធើ រួមមានដូចជាន Noir Café, E&M, Dikasi, BreadTalk, the Alley។
ក្នុងឱកាសនោះ លោកស្រីបានជូនពរដល់ដៃគូអាជីវកម្ម និងពលរដ្ឋកម្ពុជា ក្នុងឱកាសឈប់ សម្រាកខាងមុខយ៉ាងដូច្នេះផងដែរថា “សូមឲ្យកិច្ចខិតខំប្រឹងប្រែធ្វើផែនការអាជីវកម្ម អនុវត្តដោយយកចិត្តទុកដាក់ និង ការសម្រេចចិត្តដ៏ត្រឹមត្រូវនៃដៃគូរអាជីវកម្មជាមួយ មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុងម៉ល ទទួលបានជោគជ័យជានិច្ចជាមួយយើង ហើយបន្ត រីកលូតលាស់ កាន់តែធំឡើងច្រើនឡើង ជារៀងរាល់ឆ្នាំ និងសូមឲ្យការធ្វើដំណើរដោយសុវត្តិភាព និងសប្បាយរីករាយបំផុត សម្រាប់គ្រប់ក្រុមគ្រួសារ សម្រាប់អ្នកមានគម្រោងទៅលេងស្រុកកំណើត ឬរមណីយដ្ឋានផ្សេងៗ“។
លោកស្រីក៏បានក្រើនរម្លឹកផងដែរ ដល់ពលរដ្ឋកម្ពុជាទាំងអស់បន្តថែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដោយមានទឹកអាកុល និងម៉ាសជាប់ខ្លួនជានិច្ច និងរក្សារគម្លាត ឬជៀស វាងទៅកន្លែងដែលមានការប្រមូលផ្តុំច្រើនកុះករ ដើម្បីបង្ការនូវហានីភ័យនៃការឆ្លងជំងឺផ្សេងៗ៕