(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៥ ខែសីហាឆ្នាំ ២០២០ នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលលទ្ធផលនៃការសាងសង់ស្ថាបនា ច្រាំងទន្លេ ស្ថិតនៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
បើតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមឲ្យដឹងថា នៅតំបន់ដងទន្លេស្ថិតក្នុងភូមិឃុំខាងលើនេះ តែងតែទទួលរងនូវការបាក់ស្រុតរៀងរាល់ឆ្នាំដែលមានទឹកជំនន់ ។ ប៉ុន្តែប្រការនេះក្រោយពីការចុះពិនិត្យរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ដួចផ្ដើមគំនិតសាងសង់ស្ថាបនា ជាខឿនបេតុង ដើម្បីទប់ស្កាត់ការបាក់ច្រាំងនេះបន្តទៀត ។
ប្រភពដដែលបានបន្តថា ជាលទ្ធផលក្រោយពេលលោកអភិបាលខេត្ត បាន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ មេីលការកសាងស្ថាបនាច្រាំងទន្លេនេះ មកដល់ពេល នេះត្រូវបានស្ថាបនា សម្រេច៨០%ហេីយ
ជាមួយគ្នានោះដែរ លោកអភិបាលខេត្តបានណែនាំឱ្យបន្តដាំផ្កា ធ្វេីជាសួនច្បារលម្អតាមមាត់ច្រាំងទន្លេនេះថែមទៀត ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋ យកតំបន់នេះជាទីកម្សាន្តលំហែកាយ នឹងអាចមកហាត់ប្រាណនៅទីនេះផងដែរ ។