(ភ្នំពេញ)៖ ឈប់សំរាករយៈពេលវែង ចង់ស្វែងរកគោលដៅសំរាកលំហែបែបធម្មជាតិផ្សងព្រេងទេ? ឬខានទៅឃើញឆ្នេរខ្សាច់សយូរហើយ? ទទួលបាននូវបទពិសោធន៍ថ្មី ពិសេសជួយទ្រទ្រង់ដល់ជីវភាពរបស់ប្រជាសហគមន៍ទៀត! សាកល្បងទទួល និងស្វែងយល់ពីធម្មជាតិពិតនៅកម្ពុជា ! សាកល្បងចូលឲ្យជិតនឹងធម្មជាតិនោះក្តីកង្វល់ និងភាពនឿយហត់របស់យើងនឹងរសាត់ចេញទៅដោយមិនដឹងខ្លួន!

សូមរីករាយទស្សនាស្ប៉តគោលដៅទេសចរណ៍បែបធម្មជាតិ និងគោលដៅអេកូទេសចរណ៍ពិសេសតំបន់ឆ្នេសមុទ្រកម្ពុជាដែលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោក។

សូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានសុវត្ថិភាពសុខាភិបាល៖
១៖ ពាក់ម៉ាស់ ឬប្រើក្រម៉ា
២៖ ប្រើជែល ឬអាល់កុលលាងដៃឲ្យបានញឹកញាប់
៣៖ រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)។

សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព!!!