(ភ្នំពេញ)៖ ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ឱ្យបានជ្រាបថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៌ «THAIFEX Anuga Asia» ចាប់ពីថ្ងៃទី ២២-២៦ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងបាងកក ប្រទេសថៃ ។

នៅក្នុងពិព័រណ៌នេះ នឹងមានការដាក់បង្ហាញទំនិញ ម្ហូបអាហារភេសជ្ជៈ វត្ថុធាតុដើមផលិតម្ហូបអាហារ និងគ្រឿងម៉ាស៊ីនសម្រាប់ផលិតម្ហូបអាហារ។

ក្នុងឱកាសនេះ ស្ថានតំណាងពាណិជ្ជកម្មថៃ សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញចូលរួមចាប់ដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនថៃ តាមប្រព័ន្ធ Online តាម Website : www.thaifex-anuga.com ចាប់ពីថ្ងៃទី ២២ - ២៦ ខែ កញ្ញា ឆ្នាំ ២០២០។

ចំណែកព័ត៌មានបន្ថែម សូមទាក់ទងស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ តាមទូរស័ព្ទលេខ ០២៣ ៧២៦៣០៤ និង E-mail : [email protected]