(ភ្នំពេញ)៖ ក្រោយពីមានព័ត៌មានមួយដែលចែកចាយពេញបណ្ដាញសង្គមក្នុងរូបភាពបំភ្លៃថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៣នាក់ថ្មីទៀតនោះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញប្រតិកម្មច្រានចោលភ្លាមៗចំពោះព័ត៌មានបំភ្លៃនេះ និងបានបកស្រាយបំភ្លឺវិញថា គ្មានករណីរកឃើញថ្មីនោះឡើយនៅកម្ពុជា។

ជាមួយនឹងការចេញប្រតិកម្មចំពោះទង្វើបំពុលសង្គមពីសំណាក់ជនអគតិនេះលោកស្រីអ្នកនាំពាក្យ ក៏បានទទូចឱ្យសមត្ថកិច្ចចាត់វិធានការ ផ្តន្ទាទោសតាមច្បាប់ចំពោះជនទាំងនោះដើម្បីកុំឱ្យមានការបំភ្លៃព័ត៌មាន បង្កការយល់ច្រឡំពីសាធារណមតិតទៅទៀត៕