(ព្រះវិហារ)៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ប៉ាវ ហ៊ម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធនាគារ, ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ លោក សុខ សុគន្ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះមកត្រួតពិនិត្យ និងសួរសុខទុក្ខមន្ត្រី និងពង្រឹងសមត្ថភាពការងារមន្ត្រីជំនាញ និងបន្តឆែកឆេរឧបករណ៍ខុសច្បាប់ចូលក្នុងពន្ធនាគារ ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរ លោក សុខ សុគន្ធា ក៏បានរំឮកកដល់មន្ត្រីអំពីការគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់មន្ត្រី, ការគោរពពេលវេលាចូលធ្វើការ, ក្រមសីលធម៌របស់កងកម្លាំង, គោរពបញ្ជាតាមឋានានុក្រម និងសាមគ្គីភាព។

បន្ថែមពីនេះលោក ក៏បានក្រើនរំឮកដល់មន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អំពីការបង្ការជំងឺកូវីដ-១៩ ដែលអាចនាំចូលក្នុងសហគមន៍ និងពន្ធនាគារផងដែរ។

ជាមួយគ្នានោះដែរ លោក សុខ សុគន្ធា ក៏បានឧបត្ថមសម្ភារ និងថវិកាផ្ទាល់ខ្លួន ដើម្បីជួយសម្រួលដល់ការខ្វះខាត់មួយចំនួនរបស់ពន្ធធនាគារដូចជា សម្ភារការិយាល័យសម្រាប់បម្រើការងាររដ្ឋបាល។ ចំណែកមន្ត្រីដែលបម្រើការងារនៅក្នុងពន្ធធនាគារ ខេត្តព្រះវិហារ បានចែកជួនជាវត្ថុអនុស្សាវរីយ៍ ក្នុងម្នាក់ទទួលបានក្រមា១ និងថវិកា ចំនួន២ ម៉ឺនរៀលក្នុងម្នាក់ផងដែរ៕