(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៉ី ជូនដំណឹងដល់ប្រជាពលរដ្ឋកម្ពុជា ដែលមានទីលំនៅអចិន្ត្រៃយ៍ ឬបណ្ដោះអាសន្ន នៅប្រទេសម៉ាឡេស៊ី ដែលបានចាកចេញពី ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេល នៃការអនុវត្តបទបញ្ជាត្រតពិនិត្យការធ្វើដំណើរ ចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ហើយមានបំណងវិលត្រឡប់មកប្រទេសម៉ាឡេស៊ីវិញ ត្រូវស្នើសុំការអនុញ្ញាតជាមុនពីនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី។
យោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ស្ថានទូតកម្ពុជា ប្រចាំនៅម៉ាឡេស៉ី បានបញ្ជាក់ថា ដើម្បីទទួលបានលិខិតអនុញ្ញាតចូលប្រទេសម៉ាឡេស៊ី ពីនាយកដ្ឋានអន្តោប្រវេសន៍ និងការបំពេញលក្ខខណ្ឌផ្សេងៗទៀត ដែលតម្រូវដោយរដ្ឋាភិបាលម៉ាឡេស៊ី សូមធ្វើការទាក់ទង ជាមុនជាមួយស្ថានទូតម៉ាឡេស៊ី នៅរាជធានីភ្នំពេញ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៉ី៖