(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា នៅថ្ងៃនេះមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះឡើយ ហើយករណីជាសះស្បើយក៏មិនមានដែរ ដោយនៅរក្សាចំនួនអ្នកជំងឺកូវីដ ៩នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
គិតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ មានរយៈពេល១៣ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលប្រកាសថា កម្ពុជាមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មី ពោលគឺចាប់ពីតាំងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០មក។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្រី ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៦៤នាក់ និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ០៩នាក់៕