(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនោះក៏មានការចូលរួម ពីមន្ត្រីជាន់ខ្ពស់ក្រសួងផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ ដែលកិច្ចប្រជុំនេះ រៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនោះក៏មានការប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់មន្ត្រី និងនាយនគរបាល ចំណុះអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃផងដែរ៕