(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) បានសហការជាមួយអង្គការ Good Return រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើយុទ្ធនាការស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ» ជូនដល់សាធារណជន។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្តល់ឱកាសឱ្យភាគី ពាក់ព័ន្ធចូលរួមផ្តល់យោបល់ និងធាតុចូលសំខាន់ៗលើឈ្មោះ ប្រធានបទ និងសារអប់រំគន្លឹះ នៃយុទ្ធនាការថ្មីនេះសំដៅផ្សព្វផ្សាយយុទ្ធនាការ ទៅដល់ក្រុមប្រជាជនគោលដៅ ប្រកបដោយប្រសិទ្ធភាព។
សិក្ខាសាលានេះក៏មានការចូលរួមពី តំណាងក្រសួងកិច្ចការនារី គ្រឹះស្ថានធនាគារ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមស្រ្តី ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនឯកជនពាក់ព័ន្ធផ្សេងៗផងដែរ៕