(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ការផ្ដល់ឈាមដើម្បីសង្គ្រោះជីវិត»។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់អំពីសារៈប្រយោជន៍ និងភាពចាំបាច់នៃការផ្ដល់អំណោយឈាម ក៏ដូចជាបញ្ហាប្រឈមនៃកង្វះខាតឈាម សម្រាប់ប្រើប្រាស់ក្នុងការសង្គ្រោះអ្នកជំងឺដែលត្រូវការឈាម។

សន្និសីទសារព័ត៌មាននេះ មានការអញ្ជើញចូលរួមជាវាគ្មិនពីតំណាងក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម៕