(ភ្នំពេញ)៖ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី១ ឆ្នាំទី២ កំពុងបើកកិច្ចប្រជុំស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងមានការចូលរួមពីតំណាងត្រីភាគី មានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ រហូតដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជា ឆ្នាំ២០២០ មានចំនួន ១៩០ដុល្លារ ក្នុងមួយខែ៕