(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលចែកទឹកបរិសុទ្ធ កម្ពុជា ដល់ប៉ូលិសចរាចរណ៍ទូទាំងប្រទេស តាំងពីដើមខែសីហាមក ទទួលបានការសាទរពីសាធារណជន។
«ទឹកចិត្តកម្ពុជា» ជាយុទ្ធនាការដែលផ្តួចផ្តើមឡើងដោយទឹកបរិសុទ្ធ កម្ពុជា ក្នុងគោលបំណងចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញ ក្រោយមើលឃើញថា មន្រ្តីនគរបាលតែងធ្វើការយ៉ាងសស្រាក់សស្រាំមិនថាថ្ងៃយប់ ដូច្នេះត្រូវធ្វើអ្វីដើម្បីតបស្នងសងគុណដល់ពួកគាត់វិញ។
ម្ល៉ោះហើយ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ កម្ពុជា ក៏ឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងទឹកផ្លែឈើជាង២ម៉ឺនកេសដល់មន្រ្តីនគរបាលចម្រុះ។
«ទឹកចិត្តកម្ពុជា» នឹងចែកជូនទឹកពិសាបរិសុទ្ធកម្ពុជា និង ទឹកផ្លែឈើ រៀងរាល់ខែទៅដល់នគរបាលចម្រុះទូទាំងប្រទេស ចាប់ពីខែសីហា ដល់ដំណាច់ឆ្នាំ២០២០។
កន្លងមក ទឹកបរិសុទ្ធ កម្ពុជា បានផ្តល់ជូនផលិតផល និងជំនួយសប្បុរសធម៌ដល់មន្រី្តនគរបាល និង មន្ទីរពេទ្យនានាផងដែរ។
ការជួយគ្នាទៅវិញទៅមកជាស្មារតីទទួលខុសត្រូវ និងចក្ខុវិស័យមួយរបស់ផលិតផលទឹកបរិសុទ្ធ កម្ពុជា។
គួរបញ្ជាក់ថា ផលិតផលទឹកបរិសុទ្ធ កម្ពុជា ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនមានដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE ស្រាបៀរ គូដូ KUDO របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស៕