(ភ្នំពេញ)៖ «ប្រជាធិបតេយ្យត្រូវអនុវត្តក្នុងក្របខ័ណ្ឌនីតិរដ្ឋ បើមិនដូច្នេះទេ វានឹងនាំឱ្យកើតមានភាពអនាធិបតេយ្យជាក់ជាមិនខាន»។ នេះជាប្រធានបទវីដេអូវិភាគ របស់អង្គភាពប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
ការចេញវីដេអូវិភាគនេះ បានធ្វើឡើងស្របពេលដែលមានព្រឹត្តិការណ៍តវ៉ា ដែលរៀបចំឡើងក្រោមការជំរុញដោយក្រុមប្រឆាំងជ្រុលនិយម ដើម្បីទាមទារឱ្យមានការដោះលែង លោក រ៉ុង ឈុន ដែលត្រូវតុលាការចោទប្រកាន់ ពីបទ «ញុះញង់បង្កឲ្យមាន ភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីលោកបំផុសបំផុលឱ្យប្រជាពលរដ្ឋតវ៉ា ចំពោះការបោះបង្គោលព្រំដែនកម្ពុជា- វៀតណាម នៅខេត្តត្បូងឃ្មុំ៕
សូមទស្សនាវីដេអូវិភាគទាំងស្រុងលើប្រធានបទ៖ «ប្រជាធិបតេយ្យត្រូវអនុវត្តក្នុងក្របខ័ណ្ឌនីតិរដ្ឋ បើមិនដូច្នេះទេ វានឹងនាំឱ្យកើតមានភាពអនាធិបតេយ្យជាក់ជាមិនខាន» ដូចតទៅ៖