(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ សេវាករ ហ៊ុយ ចេង ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រសិនបើមិនកែតម្រូវ ចំណុចខ្វះខាតរបស់ខ្លួន ក្នុងការផ្តល់ផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋ។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីលទ្ធផលនៃការចុះត្រួតពិនិត្យការធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីរបស់សេវាករ ហ៊ុយ ចេង រកឃើញពិតជាមានចំណុចខ្វះខាតជាច្រើន ដូចអ្វីដែលប្រជាពលរដ្ឋ បានតវ៉ាប្រាកដមែន៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរអគ្គិសនីកម្ពុជាទាំងស្រុង៖