(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង និងភោជនីយដ្ឋាន រួមទាំងហាងតែគុជល្បីៗ បានសហការជាមួយតារាចម្រៀង Original ដ៏ល្បីគឺកញ្ញា Nikki Nikki ផ្តល់ជូនកម្មវិធីបញ្ចុះតម្លៃពិសេសរហូតដល់ទៅ៥០%។
ដោយរាល់ការញ៉ាំអាហារ និងភេសជ្ជៈទំាងអស់ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សិនធើ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។
លោកស្រី លី សុខឆេង អគ្គនាយិការងជាន់ខ្ពស់ផ្សារទំនើប ជីប ម៉ុង ម៉ល បានមានប្រសាសន៍ថា «កម្មវិធីផ្តល់ជូនពិសេសនេះ ធ្វើឡើងដើម្បីអបអរសាទរបុណ្យភ្ជុំបិណ្ឌជាមួយប្រជាពលរដ្ឋកម្ពុជា ជាពិសេសអតិថិជន ដែលនិយមអញ្ជើញមកពិសាអាហារនៅហាងល្បីៗក្នុងមណ្ឌលផ្សារទំនើបទាំង២ផង និងដើម្បីផ្ដល់ឱកាសពិសេសជូនលោកលោកស្រី ដែលមិនមានដំណើរកម្សាន្តទៅតាមខេត្ត អាចជួបជុំក្រុមគ្រួសារទទួលទានអាហារថ្ងៃត្រង់ ឬល្ងាចកម្សាន្តសប្បាយ ជាមួយការផ្តល់ជូនដ៏ពិសេសនេះ»។
លោកស្រីបញ្ជាក់ផងដែរថា ការផ្តល់ជូននេះ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញានេះ។
សម្រាប់អតិថិជន ៩០០នាក់ដំបូង នឹងទទួលបានបណ្ណបញ្ចុះតម្លៃ៥០%នេះ សម្រាប់មណ្ឌលផ្សារទាំង២ ដោយចំនួនបណ្ណនេះ នឹងត្រូវបែងចែក ២០០បណ្ណក្នុង១ថ្ងៃសម្រាប់ ជីប ម៉ុង ណូរ៉ូ ម៉ល និង១០០បណ្ណ ក្នុង១ថ្ងៃសម្រាប់ ជីប ម៉ុង បាក់ទូក សិនធើ។
ចំណែកហាងល្បីៗដែលលោក លោកស្រីអាចប្រើប្រាស់បណ្ណនេះបានរួមមាន៖ ភោជនីយដ្ឋាន Banana Leaf, Sukiyaki, Sakura Buffet, Dim Sum Emperor, Mikasa Sushi & Fusion, On-the-table, Ganh, E&M, Noir Café, Fire Tiger, Chat time, Shaychiizu, An Cha, THE ALLEY, DAKASI, San Chen ដោយគ្រាន់តែប្រគល់បណ្ណនេះទៅអ្នកទូទាត់វិក្កយបត្រ និងទទួលបានការបញ្ចុះតម្លៃភ្លាម៕