(ពោធិ៍សាត់)៖ កម្លាំងអធិការនគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុក និងកម្លាំងប្រជាការពារ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសរក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ នៅចំណុចភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានឃាត់ខ្លួនមេក្លោង និងបក្ខពួកចំនួន៤នាក់ រួមទាំងវត្ថុតាងមួយចំនួនធំផងដែរ។

បើសេចក្តីរាយការណ៍ដែលភ្នាក់ងារ Fresh News នាសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង ០១៖៤៥នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ទី១៖ សេក គឹមសឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គ្រង ឃុំសំរោង ភ្នំក្រវាញ, ទី២៖ មឿន រិន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរវៀង ឃុំសំរោង ភ្នំក្រវាញ, ទី៣៖ កុយ កែម ភេទប្រុស អាយុ២៩ឆ្នាំ ជនខ្មែរ មានទីលំនៅភូមិអង្គ្រង ឃុំសំរោង ភ្នំក្រវាញ និងទី៤៖ សោម សំរេច ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គ្រង ឃុំសំរោង ភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សេចក្ដីរាយការណ៍បានបន្តថា វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ២៤កញ្ចប់ (ធំ០៦កញ្ចប់ និងតូច១៨កញ្ចប់), ទូរស័ព្ទដៃ១០គ្រឿង, ម៉ូតូ០៤គ្រឿង, រណាយន្ត០២គ្រឿង, ឈើអារដុំចម្រុះ១១៣ដុំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ដើម្បីបញ្ជូនបន្តចាត់ការតាមនីតិវិធី៕