(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ នឹងមានការរៀបចំពិធីផ្លាស់ប្ដូរ ស្នងការនគរបាលខេត្តកំពង់ធំ ដោយលោកឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល។
ពិធីនេះនឹងត្រូវធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ។
គួរជម្រាបថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី អតីតជា ស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្លាស់មកកាន់ជាស្នងការនគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលត្រូវបានផ្លាស់ប្ដូរភារកិច្ច៕