(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានទទួលស្វាគមន៍ ម្ចាស់ភោជនីដ្ឋាន Hua tian xie restaurant ដែលបាននាំយកអំណោយមកប្រគល់ជូនអង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងជូនការដូរអនុស្សាវរីយ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងអំណរគុណដល់ម្ចាស់ភោជនីដ្ឋាន Hua tian xie restaurant និងជូនពរឱ្យជួបប្រទះតែសេចក្តីសុខ ដើម្បីបន្តប្រកបមុខរបរកាន់តែរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា អំណោយដែលបានប្រគល់-ទទួល នោះរួមមាន៖ អង្ករទម្ងន់៥០០គីឡូក្រាម, ទឹកសុទ្ធវីតាល់ចំនួន៥០កេស, មីចំនួន២៤កេស, ត្រីខកំប៉ុងចំនួន ០២កេសធំ, ទឹកក្រូចចំនួន០៣កេស៕