(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានចេញអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ ប្រចាំតុលាការកំពូល សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍ព្រះសីហនុ សាលាដំបូងខេត្តកំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ចំនួន ៩រូប។ នេះបើតាមអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

យោងតាមអនុក្រឹត្យនេះ បានឲ្យដឹងថា មន្ត្រីរាជការទាំង៩រូប ដែលត្រូវតែងតាំងរួមមាន៖

១៖ អគ្គលេខាធិការរដ្ឋបាលតុលាការកំពូល ២រូប
២៖ អគ្គលេខាធិរដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ ២រូប
៣៖ អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ២រូប
៤៖ លេខាធិការដ្ឋានសាលាដំបូងខេត្តកំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ៣រូប៕

សូមអានអនុក្រឹត្យខាងក្រោម៖