(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។
ថ្លែងក្នុងពិធីពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៤១៣ម៉ែត្រ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ លោក ប៉ែន កុសល្យ បានថ្លែងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីការរីកចម្រើនឥតឈប់ឈរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះលោក ប៉ែន កុសល្យ ក៏បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីយើងមានសិទ្ធិបោះឆ្នោតគាំទ្រ គណបក្សនយោបាយដែលយើងពេញចិត្ត គណបក្សនយោបាយដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ និងមិនរត់ចោលប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ន។
លោកអភិបាលខេត្ត បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍ខេត្តកាន់រីកចម្រើនថែមទៀត។ លោកថា «បើគ្មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទេ នោះខេត្តឧត្តរមានជ័យមិនមានអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះដែរ»។
លោក ប៉ែន កុសល្យ បានទទូចឲ្យឲ្យប្រជាពលរដ្ឋចូលរួមអភិរ័ក្សធនធានធម្មជាតិ ពោលគឺមិនត្រូវធ្វើការនេសាទគ្រប់ប្រភេទក្នុងបឹងស្នោរជាដាច់ខាត៕