(ភ្នំពេញ)៖ សម្ភារៈមនុស្សធម៌ជាច្រើនមុខ ត្រូវបានលោក ស្កុត និសិន ស្ថាបនិក និងនាយកប្រតិបត្តិ អង្គការមូលនិធិកុមារកម្ពុជា (ហៅកាត់ថា CCF) នាំយកទៅប្រគល់ជូនមជ្ឈ មណ្ឌលមជ្ឈមណ្ឌលកូលាបទី៤។

ពិធីឧបត្ថម្ភសម្ភារមនុស្សធម៌ ពីអង្គការមូលនិធិកុមារកម្ពុជា ដល់កុមារមជ្ឈមណ្ឌលកូលាបទី៤ បានធ្វើឡើង នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅក្នុងមជ្ឈមណ្ឌលមជ្ឈមណ្ឌលកុលាបទី៤ មានទីតាំងនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ស្កុត និសិន អង្គការមូលនិធិកុមារកម្ពុជា បានបានលើកឡើងថា លោកសប្បាយចិត្ត នឹងបន្តជួយដល់កុមារមជ្ឈមណ្ឌលកូលាបទី៤។

អំណោយទាំងនោះ រួមមាន គ្រែ ពូក ខ្នើយ ភួយ មុង កង្ការបពា្ឈរ ថ្នាំដុះធ្មេញ ច្រាស់ដុះធ្មេញ សាប៊ូកក់សក់ ស្បែកជើង អាវយឺត បាល់ទះ សម្ភារលេងកីឡា កង់ ថ្នាំពេទ្យជាដើម ដែលសរុបជាទឹកប្រាក់ ប្រមាណជាង ១ម៉ឺនដុល្លារអាមេរិក។

ជាមួយគ្នានោះ លោកស្រី ឡាយ ចន្ធី ប្រធានមជ្ឈមណ្ឌលកូលាបទី៤ បានថ្លែងអំណរគុណចំពោះ លោក ស្កុត និសិន ដែលបានយកចិត្តទុកដាក់គិតគូរ ពីសុខមាលភាពរបស់កុមារ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាកុលាបទី៤។

លោកស្រីសប្បាយចិត្តយ៉ាងខ្លាំង ព្រោះថាអំណោយទាំងនេះ អាចជួយសម្រួលដល់កុមារទាំងអស់ នៅក្នុងមជ្ឈមណ្ឌល កុមារកំព្រាកុលាបទី៤។

លោកស្រីបានបញ្ជាក់ថា នៅក្នុងមជ្ឈមណ្ឌលកូលាបទី៤ មានបុគ្គលិក ចំនួន១២នាក់ កុមារមានចំនួន៩០នាក់ ក្នុងស្រី៣៥នាក់ ដែលមានអាយុ ចាប់១ឆ្នាំរហូតដល់១៨ឆ្នាំ ៕