(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមព្រឹត្តិការណ៍ថ្នាក់ដឹកនាំ នៃវេទិកាភាពងាយរងគ្រោះបណ្តាលមកពីអាកាសធាតុ (CVF) ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ។
ការអញ្ជើញចូលរួមវេទិកានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស និងជាប្រធានវេទិកាភាពងាយរងគ្រោះអាកាសធាតុ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាពិសេសមួយនៅក្នុងវេទិកានេះ។ ក្នុងបទអន្តរាគមន៍ផ្សាយបន្តផ្ទាល់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃការប្រែប្រួលអាកាសធាតុលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសន្តិសុខ ក្នុងតំបន់ក៏ដូចជាពិភពលោក។
សូមអានសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោម៖