(កំពង់ឆ្នាំង)៖ ប៉ុន្មានថ្ងៃនេះជំនន់ទឹកភ្លៀង បានជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់លំនៅដ្ឋាន ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងដំណាំស្រូវរួមទាំងដំណាំកសិកម្មផ្សេងៗទៀត។
ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំង ជំនន់ទឹកភ្លៀងមិនបានធ្វើឲ្យប៉ះពាល់ដល់លំនៅឋាន ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងៗរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរនោះឡើយ តែបានប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅលើដងផ្លូវជាតិលេខ៥ មួយកន្លែងស្ថិត នៅចំណុចស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ដែលធ្វើឲ្យរាំងស្ទះចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាលពីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ អស់ជាច្រើនម៉ោងផងដែរ។
មកដល់ថ្ងៃនេះការធ្វើចរាចរណ៍នៅលើដងផ្លូវជាតិលេខ៥ ពិសេសត្រង់ចំណុចស្ពានពោធិ៍ គឺរថយន្តតូចធំអាចធ្វើដំណើរបានឡើងវិញដូចធម្មតា ដោយអាចចរាចរណ៍បានតាំងតែពីម៉ោង ១២អាធ្រាត្រ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។
ជុំវិញករណីនេះលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយ មខេត្តកំពង់ឆ្នាំង បានផ្ដល់បទសម្ភាសន៍ឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះថា ការធ្វើឲ្យរាំងស្ទះចរាចរណ៍នៅលើដងផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានពោធិ៍ កាលពីល្ងាចថ្ងៃទី៩ ខែតុលា អស់ជាច្រើនម៉ោងនោះ គឺបណ្ដាលមកពីកត្តាមួយចំនួនដែលលោកបានរៀបរាប់ដូចខាង ក្រោមនេះ៕