(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានបន្ថែមការផ្ដល់ជំនួយឧបត្ថម្ភអង្ករចំនួន៨០តោនបន្ថែមទៀត ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង។ នេះបើតាមលិខិតរបស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្ដេចក្រឡាហោម ផ្ញើទៅកាន់អភិបាលខេត្តបាត់ដំបង។
លិខិតរបស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានសរសេរថា ឆ្លើយតបនឹងស្ថានភាពប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ តាមបណ្ដាលស្រុកដែលកំពុងរងគ្រោះដោយទឹកជំនន់ សម្ដេចក្រឡាហោម សូមផ្ញើជូននូវជំនួយសង្គ្រោះនៅអង្ករចំនួន ៨០តោនបន្ថែមទៀត។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ សម្តេចក្រឡាហោម ស ខេង ក៏បានផ្តល់ជំនួយសង្គ្រោះបឋម ដូចជា អង្គរ២០តោន មី២០០កេស ត្រីខកំប៉ុង២០០យួរ ដល់ប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលរងគ្រោះដោយទឹកជំនន់ផងដែរ៕
ខាងក្រោមនេះជាលិខិតខុទ្ទកាល័យសម្ដេចក្រឡាហោមស ខេង៖