(ត្បូងឃ្មុំ)៖ លោក ជា ចំណាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នកបង្កេីតសន្តិភាពជូនពលរដ្ឋ។
ជាមួយគ្នានោះ លោកបានជម្រុញដល់ដល់មេភូមិ ត្រូវខិតខំបម្រេីសេវាសាធារណៈ អប់រំណែប្រជាពលរដ្ឋក្នុងការទទួលយកនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោក បានថ្លែងបែបនេះ ខណៈលោកចុះជួបសំណេះសំណាល ជាមួយមេភូមិ អនុភូមិ ទូទាំងឃុំក្រែក ដេីម្បីពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំ អភិវឌ្ឍន៍ និងបន្តជម្រុញលេីកទឹកចិត្តដល់បងប្អូនប្រជាការពារ ក្នុងន័យការពារសុខសុវត្ថិភាពតាមភូមិ រួមគ្នាថែរក្សាសុខសន្តិភាពដែលកំពុងមានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រៀបចំធ្វើនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅខេត្តត្បូងឃ្មុំ។
ប្រធានក្រុមការងារ ក៍បានបញ្ជាក់បន្ថែមទៀតថា ស្នេីដល់អាជ្ញាធរថ្នាក់មេភូមិ អនុភូមិ សមាជិកត្រូវអនុវត្តន៍បំរេីផ្សព្វផ្សាយ ពន្យល់ណែនាំដល់គ្រួសារតាមខ្នងផ្ទះនូវការអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជាដែលកំពុងមាននាបច្ចប្បន្ន និងកំពុងបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់ហេីយត្រូវ ជម្រុញរំលឹកដល់ បងប្អូនប្រជាពលរដ្ឋ ដែលទេីបនឹងគ្រប់អាយុ និងផ្ទេទីលំនៅ ត្រូវអញ្ជេីញទៅចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីឆ្នាំ២០២០ ដោយត្រូវពិនិត្យមេីលឯកសារពាក់ព័ន្ធឲ្យបានត្រឹមត្រូវ និងត្រូវចូលរួមទប់ស្កាត់ បង្ការការពារការឆ្លងរីករាលដាលជម្ងឺកូវីដ១៩។
ទន្ទឹមនឹងនេះដែរ លោក ជា ចំណាន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្រែក បានអំពាវនាវបន្ថែមលេីការស្វែងរក គ្រួសារដែលក្រីក្រពិតប្រាកដ និងត្រូវដោះស្រាយរាល់បញ្ហាដែលកេីតមាន ពោលគឺជួយលេីកស្ទួយនូវជីវភាពគ្រួសារដែលរងគ្រោះ និងប្រឈម ដេីម្បីរាយការណ៍ជូនមកក្រុមការងារថ្នាក់ឃុំ ថ្នាក់ស្រុក ៕