(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំង និងដំឡើងឋានន្តរស័ក្តិដល់នាយទាហានចំនួន ១៦រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។
ក្នុងការតែងតាំង និងដំឡើងឋានន្តរស័កនេះ មានដូចជា ការតែងតាំងមុខតំណែង រដ្ឋលេខាធិការក្រសួងការពារជាតិចំនួន៦រូប តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ២រូប ដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ ៦រូប និងដំឡើងឋានន្តរស័កជាឧត្តមសេនីយ៍ឯក២រូប។
ការតែងតាំង និងដំឡើងឋានន្តរស័ក្តិនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងស្របតាមច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យដែលចេញដោយប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ៖