(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖
* ព៍ត៌មាន Fresh News
១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថាមិនមានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៩លាននាក់ ស្លាប់ជាង ១លាន ១០ម៉ឺននាក់ និងជាសះស្បើយជាង ២៩លាននាក់!
៣៖ លោក កឹម សុខា បរិច្ចាគថវិកា៥០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
៤៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណជូនលោក កឹម សុខា ដែលបានបរិច្ចាគថវិកា៥០០០ដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
៥៖ ចិន ជំរុញរដ្ឋមន្ត្រីការបរទេសអាមរិក លោក Pompeo ឲ្យបញ្ឈប់ការប្រឌិតរឿងភូតកុហកអំពីប្រទេសចិន តទៅទៀត
៦៖ លោកមេធាវី លី ច័ន្ទតុលា ជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៣ ដោយទទួលបានសំឡេងគាំទ្រ១៤៤៤ ស្មើនឹង៧៨.៦៥ភាគរយ
៧៖ WHO រកឃើញផ្ទុយពីអាមេរិក! ថ្នាំ Remdesivir ដែលត្រូវបានប្រើដើម្បីព្យាបាលលោក ត្រាំ ទំនងជាមិនអាចព្យាបាលកូវីដ-១៩ រហ័សជាងថ្នាំដទៃឡើយ
៨៖ អភិបាលរាជធានីភ្នំពេញ ប្រកាសលេខទូរស័ព្ទ១០ខ្សែ ដើម្បីប្រជាពលរដ្ឋទាក់ទងពេលត្រូវការជំនួយសង្គ្រោះទឹកជំនន់
៩៖ កូវីដ-១៩នឹងមិនរលាយបាត់ងាយៗឡើយ ទោះបីជាមានវ៉ាក់សាំងក៏ដោយ, នេះបើតាមអ្នកវិទ្យាសាស្ត្រហូឡង់
១៩៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ នៅថ្ងៃទី១៥ ខែតុលា នៅកម្ពុជា មានមនុស្ស២នាក់ ស្លាប់ដោយលង់ទឹក
១១៖ ក្រុមអ្នកវិទ្យាសាស្ត្រប្រេស៊ីល៖ «កូវីដ-១៩បង្កផលប៉ះពាល់ដល់ ខួរក្បាល និងការចងចាំ ទោះបីអ្នកជាសះស្បើយវិញក្តី»
១២៖ ជំនន់ទឹកភ្លៀងចាប់ផ្ដើមវាយប្រហារស្រុកព្រៃនប់ ខេត្តព្រះសីហនុ, អាជ្ញាធរ និងសមត្ថកិច្ច ជម្លៀសប្រជាពលរដ្ឋចេញពីភូមិឋាន
១៣៖ លោក ចូ បៃដិន «មិនបានឆ្លងកូវីដ-១៩ឡើយ» បន្ទាប់ពីអ្នកបម្រើការលើយន្តហោះ បានធ្វើតេស្តវិជ្ជមាន
១៤៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ថ្ងៃទី១៥ ខែតុលា សមត្ថកិច្ចទូទាំងប្រទេសបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ១០ករណី បទល្មើសគ្រឿងញៀន១៣ករណី ឃាត់ខ្លួនមនុស្ស ៤២នាក់
១៥៖ ជើងហោះហើរបរទេសដំបូងគេ ចុះចតនៅទីក្រុងស៊ីដនីរបស់អូស្ត្រាលី គិតចាប់តាំងពីការផ្ទុះកូវីដ-១៩ ទ្រង់ទ្រាយធំ
១៦៖ អាជ្ញាធររាជធានីភ្នំពេញ បន្ដបិទចរាចរណ៍រថយន្ដធុនធំលើផ្លូវជាតិលេខ៤ ចាប់ពីតំបន់សេដ្ឋកិច្ចពិសេស ដោយសារទឹកជន់លិចផ្លូវខ្លាំង
១៧៖ ជប៉ុនអាចនឹងចុះកិច្ចព្រមព្រៀង លក់បរិក្ខាយោធាឲ្យវៀតណាម ខណៈការព្រួយបារម្ភពីឥទ្ធិពលចិន កំពុងកើនឡើងជាលំដាប់
១៨៖ ឯកអគ្គរដ្ឋទូតរុស្សីសន្យា ជំរុញកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា
១៩៖ ក្រសួងសុខាភិបាល ស្នើឱ្យអាជ្ញាធរចាត់វិធានការតាមច្បាប់ចំពោះ គ្រូបុរាណ Chea Sokheng ដែលឃោសនាភូតភរប្រជាពលរដ្ឋ
២០៖ ជប៉ុនអាចនឹងបញ្ចេញ «ទឹកផ្ទុកកាកសំណល់វិទ្យុសកម្ម» ចូលក្នុងមហាសមុទ្រ ចំពោះមុខការរិះគន់ក្នុងស្រុក និងក្រៅស្រុក
២១៖ អភិបាលរាជធានីភ្នំពេញ អះអាងថា ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង៥,០០០គ្រួសារ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព ជាមួយការមើលថែយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច
២២៖ ក្រុមបាតុករថៃ៖ «អ្នករុញពួកយើងខ្ទប់នឹងជញ្ជាំងដូចជាសត្វឆ្កែ, យើងនឹងខាំតបវិញ ដោយមិនខ្លាចបាត់បង់អ្វីទាំងអស់»
២៣៖ លោក ឌឹម សុវណ្ណរុំ៖ បើមានបញ្ហា LDP ត្រូវដាក់ពាក្យបណ្តឹង មិនមែនបញ្ឆេះតាមបណ្តាញសង្គម ឲ្យយុវជនស្អប់ខ្ពើមស្ថាប័នជាតិទេ
២៤៖ ភ្លើងឆេះព្រៃនៅរដ្ឋខូឡូរ៉ាដូរបស់អាមេរិក ត្រូវបានចាត់ទុកថាធំធេង និងអាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
២៥៖ ទឹកជំនន់ផ្តាច់ជីវិតជនជាតិវៀតណាម ៥៥នាក់ និង៧នាក់ទៀតបាត់ខ្លួន
២៦៖ ព្រះមហាក្សត្រម៉ាឡេស៊ី៖ «ក្រុមអ្នកនយោបាយ និងពលរដ្ឋទាំងអស់ត្រូវរួមសាមគ្គីគ្នាឡើងវិញ ដោយមិនត្រូវរុញប្រទេសនេះ ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយជាដាច់ខាត»
២៧៖ ទីក្រុងមួយនៅចិនអនុញ្ញាតឲ្យប្រជាជន ទិញ-ចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងតម្លៃ ៦០ដុល្លារអាមេរិក
* ព័ត៌មាន Fresh News Plus
១៖ Twitter បិទគណនីយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកដូណាល់ ត្រាំ
២៖ Zlatan ចូលលេងបានវិញពេល Milan ប៉ះ Inter នៅថ្ងៃសៅរ៍ស្អែកនេះ ក្រោយជា Covid-19
៣៖ Bayern Munich ឡើងទៅវគ្គបន្ទាប់នៃពាន German Cup ក្រោយទម្លាក់ក្រុម Dueren ៣-០
៤៖ តម្លៃភាគហ៊ុនរបស់ផលិតកម្ម Big Hit ធ្លាក់ចុះ ជុំវិញក្តីបារម្ភពីប្រាក់ចំណូលពឹងផ្អែកលើក្រុម BTS ទាំងស្រុង
៥៖ McGregor ទទួលយកកាលបរិច្ឆេទឡើងសង្វៀនប៉ះជាមួយ Dustin នៅរដ្ឋ Texas
៦៖ ក្រុមហ៊ុន Ant Group របស់លោក Jack MA គ្រោងបង្កើនតម្លៃលក់ IPO រហូតដល់ ២៨០ពាន់លានដុល្លារ
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com