(ភ្នំពេញ)៖ ស្រ្តី២នាក់ជិះ នៅវេលាម៉ោង ៤៖២០នាទី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានជិះម៉ូតូផាសអេប ពីកន្លែងទឹកលិចរង្វង់កួរស្រូវ ទៅផ្សារទួលទំពូង ស្រាប់តែភ្លេចឯកសារសំខាន់ៗ នៅលើផាកអេស ដូច្នេះសូមម្ចាស់ម៉ូតូផាកអេប បើបានឃើញជួយរក្សា និងប្រគល់មកឲ្យវិញផង។
ស្រ្តីទាំង២នាក់ បានសុំឲ្យអង្គភាពព័ត៌មាន Fresh News ជួយផ្សព្វផ្សាយផងថា វេលាម៉ោង ៤៖២០នាទីល្ងាចថ្ងៃនេះ នៅរង្វង់មូលគួរស្រូវ ពួកខ្ញុំទាំង២នាក់ បានជិះហៅផាកអេបជិះពីរង្វង់មូលកួរស្រូវ ខណ្ឌដង្កោ ដែលទឹកកំពុងលិច ទៅផ្សារទួលទំពូង ក្នុងតម្លៃ២ម៉ឺនរៀល ហើយពេលមកដល់គោលដៅ ក្រោយចុះពីលើម៉ូតូ ក៏ភ្លេចភ្លេចឯកសារសំខាន់ៗមួយចំនួនរួមមាន៖ ប្លង់ផ្ទះ ប្លង់ដី លិខិតឆ្លងដែន សំបុត្រកំណើត នៅក្នុងកាបូបដាក់កុំព្យូរទ័រ និងថង់កាដូក្រម៉ា១ថង់។
បើអ្នកបើកកង់បី ផាសអេប ដែលមានមាឌធំល្មម ពាក់អាវកាកក្រហមក្រម៉ៅពីលើ បានឃើញតាមរយៈការផ្សព្វផ្សាយនេះ សូមបងយកមកប្រគល់ឲ្យយើងខ្ញុំវិញផង នៅកន្លែងផ្សារទួលទំពូង។ យើងខ្ញុំនឹងជូនសារគុណ។ សូមទាក់ទងតាមលេខទូរសព្ទ៖ 078 777 875៕