(ភ្នំពេញ)៖ ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ មហាឧបាសក គឹម សាងាន់ ឪពុកបង្កើតរបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ត្រូវប្រារព្ធឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។
ពិធីបុណ្យត្រូវបានប្រារព្ធឡើងនៅគេហដ្ឋាននៃសព ផ្ទះលេខ៣៤ ផ្លូវលេខP-០៦ បុរីជីបម៉ុងលេន ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា មហាឧបាសក គឹម សាងាន់ បានទទួលមរណភាព នៅម៉ោង១៖៣១នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ៨៩ឆ្នាំ៕