(ភ្នំពេញ)៖ លោក អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី នាអង្គកឋិនទាន ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមានៅវត្តកលម្ពៈការាម ហៅវត្តកាឡោមភ្លុក ស្ថិតនៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងវត្តសុវណ្ណរតនារាម ហៅវត្តក្រាំង ស្ថិតនៅភូមិក្រាំង ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីប្រមូលបច្ច័យ កសាងបង្ហើយសាលាឆាន់។
ពិធីដង្ហែអង្គកឋិន បានប្រារព្ធឡើងនារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌។ សម្រាប់ថ្ងៃនេះអង្គកឋិនទាននឹងហែរទៅវត្តក្នុងពុទ្ធសីមានៅវត្តកលម្ពៈការាម ហៅវត្តកាឡោមភ្លុក ស្រុកមោងឫស្សី និងនៅថ្ងៃស្អែកនឹងហែរទៅវត្តវសុវណ្ណរតនារាម ហៅវត្តក្រាំង ស្រុកពារាំង៕