(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីសម្រេចចំនួន៣ ដាច់ដោយឡែកពីគ្នា ប្រកាសតែងតាំងឧកញ៉ាចំនួន៣រូប ជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
យោងតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា ឧកញ៉ាទាំង៣រូប ដែលទើបត្រូវបានតែងតាំងជា អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រួមមាន ១៖ ឧកញ៉ា លី ហុង, ២៖ ឧកញ៉ា ចាប ហុងលី និង៣៖ ឧកញ៉ា ជាម ឃុនណាត៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់លោកឧកញ៉ា លី ហួរ៖