(ភ្នំពេញ)៖ លោក ឆាន់ វឌ្ឍនៈ និងលោក ម៉ី វ៉ាន់ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៩ ខែតុលានេះ។
សូមជម្រាបថា មុនចេញព្រះរាជក្រឹត្យតែងតាំងនេះ លោក ឆាន់ វឌ្ឍនៈ ជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងលោក ម៉ី វ៉ាន់ មានឋានៈជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច៕