(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលជាកាយវិការដ៏ឧត្ដុង្គឧត្តម និងបានឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌នៃការចែករំលែក និងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនផងដែរ។
ឆ្លៀតក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានជួយឧបត្ថម្ភថវិកាចំនួន ៥៨,០០០ដុល្លារអាមេរិក សម្រាប់ទិញអង្ករចំនួន ១០០តោន, មីចំនួន ៥០០កេស និងទឹកបរិសុទ្ធចំនួន ១,០០០កេស ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយជនរងគ្រោះដែលកំពុង ជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់៕