(ភ្នំពេញ)៖ ប្រជាពលរដ្ឋម្នាក់ឈ្មោះ ទូច ហឿន បានប្តឹងឈ្មោះ ស្រេង វុទ្ធា ភេទប្រុស មុខរបរព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យជួយអន្តរាគមន៍ ពីបទប្រើតួនាទី និងពេលវេលារាជការរបស់ខ្លួន ដោយគ្មានការចាត់តាំង ទៅគំរាមកំហែង និងប្រមាថខ្លួនចាប់ដាក់គុក។
លោក ទូច ហឿន អាយុ ៣៨ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នរស់នៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានសរសេរក្នុងពាក្យបណ្តឹងរបស់ខ្លួនយ៉ាងដូច្នេះថា អំពើរបស់ព្រះរាជអាជ្ញារូបនេះ បានប្រព្រឹត្តនៅម៉ោង ១២និង៤៧នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខដីដែលជាកម្មសិទ្ធិរបស់លោកផ្ទាល់ ស្ថិតនៅភូមិត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕
ដោយមិនធ្វើការអត្ថាអធិប្បាយ សូមអានពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានដូចខាងក្រោមនេះ៖