(ភ្នំពេញ)៖ ដោយមានភាពអៀនខ្មាស់ និងទទួលស្គាល់ចំពោះកំហុសរបស់ខ្លួនកន្លងមក នៅថ្ងៃនេះស្ត្រីម្នាក់ដែលជាសកម្មជនស៊ីឈ្នួលធ្វើបាតុកម្ម បានសម្រេចចិត្តទម្លាយសំឡេងមួយថ្មីទៀតរបស់ លោកហូរ វ៉ាន់ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានជួល និងបញ្ជាឲ្យរូបនាងចូលរួមជាមួយស្ត្រីផ្សេងទៀត ដើម្បីធ្វើបាតុកម្មក្រសួងអប់រំ យុវជន និងកីឡា កន្លងមក។
ជាមួយនឹងការទម្លាយសំឡេង នៅលើបណ្ដាញសង្គម Facebook ស្ត្រីរូបនោះបានរៀបរាប់ថា៖ «ថ្ងៃនេះនាងខ្ញុំដែលធ្លាប់ធើជាសមាជិកសកម្មក្នុងក្រុមស្រ្តីក្លាហានក្រោម បញ្ជាផ្ទាល់ពីអ៊ុ ហូរ វ៉ាន់ នាងខ្ញុំសុំផុសឆាតមួយ ទៀតជាសំឡេង រូបភាព និងឆាតឆ្លើយឆ្លងក្នុងក្រុមស្ត្រីក្លាហានដែល អ៊ុ ហូរ វ៉ាន់បានរៀបចំ ចេញលុយឱ្យពួកខ្ញុំធ្វើដំណើរពីខេត្តមកភ្នំពេញហើយដេកនៅផ្ទះសំណាក់ដើម្បីប្រមូលកម្លាំងមកធ្វើបាតុកម្មនៅ មុខក្រសួងអប់រំកាលពី ងៃ០៥ ខែ ១០ ឆ្នាំ២០២០ ទិវាគ្រូបង្រៀន។
ប៉ុន្មានថ្ងៃនេះ នាងខ្ញុំដេកអត់លក់សោះដោយសារខ្មាស់សាច់ញាតិ និងអ្នកជិតខាង គេថាខ្ញុំមិនគូរឆ្កួតទៅ ស៊ីឈ្នួលធ្វើបាតុកម្មស្រែកតវ៉ាអាឡេអាឡូតាមតែគេបញ្ជាហើយបានលុយកាក់តិចតួច។
នាងខ្ញុំសូមប្រកាសជា ចំហម្តងទៀតថា ខ្ញុំឈប់ពាក់ព័ន្ធជាមួយក្រុមស្រ្តីក្លាហាននេះតទៅទៀតហើយ។ ជាការបញ្ជាក់នៃ « ការបាយបាយ មិនទាក់ទងអីទៀតជាមួយក្រុមស្ត្រីក្លាហានរបស់អ៊ុ ហូរ វ៉ាន់ នេះទៀត នាងខ្ញុំសុំផុសស៊ែរនូវ សំឡេងរៀបចំបញ្ជាតាមសារឆាត មេសសែនយឺរ និងស៊ីញាល់របស់ លោកអ៊ុ ហូរ វ៉ាន់ ដែលសារ សំឡេង រូបភាព និងឆាតឆ្លើយឆ្លងនេះ នាងខ្ញុំក៏ធ្លាប់បានអោយពូអ៊ុសម្ថកិច្ចភ្នំពេញរួចហើយ តាំងពីល្ងាចថ្ងៃ២៣ ខែ១០ មកម្ល៉េះ»។
សូមបញ្ជាក់ថា មួយរយ:នេះសំឡេងរបស់ លោក ហូរ វ៉ាន់ ត្រូវបានគេទម្លាយជាបន្តបន្ទាប់ ក្រោយពេលដែលសំឡេង បញ្ជាឱ្យធ្វេីបាតុកម្មប្រឆាំងស្ថានទូតចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ របស់លោក ត្រូវបានសម្តេចតេជោ ហ៊ុន សែន ទទួលបា ន និងទម្លាយជាសាធារណ:៕
ខាងក្រោមនេះជាសារសំឡេងរបស់ លោក ហូរ វ៉ាន់ រៀបចំធ្វើបាតុកម្មនៅមុខ ក្រសួងអប់រំ យុវជន និងកីឡាកាលពីពេលកន្លងទៅ៖