(ភ្នំពេញ)៖ នាឱកាសឈប់សម្រាកបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ ក្រសួងទេសចរណ៍ បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ។
វិធានសុវត្ថិភាពទេសចរណ៍ដែលត្រូវអនុវត្តនោះ រួមមាន៖ ការលាងសម្អាតដៃនឹងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល បុគ្គលិកត្រូវពាក់ម៉ាស និងវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារនៃប្រកាសលេខ ០៨៥ប្រក ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូស្ដីពីការអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍៖