(ក្រចេះ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ យកអំណោយជូនដល់ នគរបាលវរការពារព្រំដែនគោលលេខ ៦១៩ ចំណុះស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បាននាំនូវការសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ជូនដល់នាយ នាយរងនគរបាលវរការពារព្រំដែនគោកលេខ៦១៩ទាំងអស់ផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានសម្តែងការលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលវរការពារព្រំដែនទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ច ក្នុងភារកិច្ចការពារព្រំដែន បានធ្វើយ៉ាងល្ពប្រសើរ និងជំរុញឲ្យនគរបាលខិត្តខំ បន្តក្នុងភារកិច្ចការពារមិនឲ្យមានបទល្មើសឆ្លងដែន និងសហការឲ្យបានល្អបន្ថែមទៀត ជាមួយប្រទេសជាមិត្តតាមបណ្តាខេត្តជាប់ព្រំដែន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បាននាំយកថវិកាចំនួន៣លានរៀល អង្ករ៣តោន មី១០កេស ទឹកត្រី២០យួរ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ប្រគល់ជូនដល់នគរបាលវរការពារព្រំដែនគោកផងដែរ៕