(ស្វាយរៀង)៖ មានករណីធ្វើអត្តឃាតគួរភ្ញាក់ផ្ញើល និងសង្វេគជាពន់ពេក ដោយស្ត្រីម្នាក់បានយកខ្សែកកូនរបស់ខ្លួនអាយុ១ឆ្នាំ បណ្តាលឱ្យស្លាប់ រួចចងកសម្លាប់ខ្លួនតាមក្រោយយ៉ាងអាណោចអាធ័ម ដោយចងភ្ជាប់នឹងរបាដែករោងបាយរួច យកខ្សែភ្លើងចងកខ្លួនឯងជាប់ទៅ និងផ្ទះបាយក្បែរគ្នា នៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះម្ដាយបង្កើតរបស់ខ្លួន។
បើតាមនគរបាលស្រុករមាសហែក បានឱ្យដឹងថា មានករណីធ្វើអត្តឃាតចងកស្លាប់ទាំងម្ដាយទាំងកូន ស្ថិតនៅផ្ទះឈ្មោះ មាស ចន្ថា អាយុ៥៧ឆ្នាំ ជាម្តាយបង្កើតរបស់ជនសព នៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះទាំងពីរនាក់ម្តាយ និងកូនមានឈ្មោះ លឹម មុំ អាយុ៣៨ ឆ្នាំរស់នៅភូមិចុងព្រែកេ ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានមកលងផ្ទះម្តាយបង្កើត ហើយយកក្រមាចងកខ្លួនឯង និងកូនបណ្តាលឱ្យឱ្យស្លាប់ទាំង ២នាក់ម្តាយកូន។ ចំណែកកូនមានឈ្មោះ យ៉េន តុលា ភេទប្រុស អាយុ១ឆ្នាំ។
បើតាមសមត្ថកិច្ចស្រុក បានបញ្ជាក់ថា ឈ្មោះ លឹម មុំ នេះស្រវឹងស្រាខួប ហើយបាននាំកូនមកលេងផ្ទះម្ដាយកាលពីថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០ថ្មីៗនេះ៕