(កណ្ដាល)៖ លោក លឹម លីន ជំនួយការផ្ទាល់លោក ហាស វ៉ារី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកអំណោយ មួយចំនួនរបស់លោក ហាស់ វ៉ារី និងលោកស្រី និងសប្បុរសជន ចុះចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១១គ្រួសារ មកពីឃុំរកាកោងទី១ និងឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល នៅសាលាបុណ្យសមាគមន៍បញ្ចុះសពព្រែកតាដួង។
នៅក្នុងកម្មវិធីចែកអំណោយមនុស្សធម៌នេះដែរ ក៏មានការចូលរួមលោក ម៉ែន ស៊ុ មេឃុំរកាកោងទី១, លោក ជិន ស៊ីសុវុត្ថា ក្រុមការងារលោក ហាស់ វ៉ារី និងមានការចូលរួម ពីអាជ្ញាធរឃុំរកាកោងទី១ និងរកាកោងទី២ផងដែរ ដោយពលរដ្ឋទទួលអំណោយក្នុងមួយគ្រួសារទទួលបានអង្ក ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួ ទឹកត្រី១យួ អាវរងាមួយ និងថវិកា៣ម៉ឺនរៀល។
លោក លឹម លីន បានបញ្ជាក់ថា លោក ហាស់ វ៉ារី តែងតែយកចិត្តទុក្ខដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាកពិសេសគ្មានផ្ទះសំម្បែង សុំគេជ្រកកោណ និងជួយចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលទទួលមរណៈភាពនៅក្នុងមូលដ្ឋានឃុំរកាកោងទី១ និងរកាកោងទី២ នៅថវិកាចំនួន ២០ម៉ឺនរៀល សំរាប់ចូលរួមរំលែកទុក្ខផងដែរ។
លោក លឹម លីន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបាន ចៀសផុត ពីជំងឺកូវីដ១៩ ដោយត្រូវលាងដៃនឹងសាប៊ូ ឫទឹកអាល់កុលឱ្យបានជាប់ជាប្រចាំ, ត្រូវពាក់ម៉ាស់ឱ្យបានជាប្រចាំ, ត្រូវរក្សាអនាម័យល្អ ផឹកស្អាត ហូបស្អាត, មិនត្រូវ នៅជិតគ្នា ប៉ះពាល់គ្នានិងជួបជុំគ្នាច្រើនទេ ហើយបើគ្មានការចាំបាច់មិនត្រូវចេញទៅក្រៅផ្ទះនោះទេ និងចូលរួមការពារ និងទប់ស្កាត់នូវជំងឺCovid ១៩ កុំឱ្យរីករាលដាល ហើយមានភាពមិនប្រក្រតីណាមួយត្រូវរាយការជាបន្ទាន់ទៅកាន់លេខ ១១៥ ឫរាយការជាបន្ទាន់ទៅកាន់ប៉ុស្ដិ៍ប៉ូលីសរដ្ឋបាលដែលនៅជិត តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល។
លោក លឹម លីន ក៏បានថ្លែងអំណរអរគុណដល់សប្បុរសជនដែលបានចូលរួមជាថវិកា ក៏ដូចជាផ្ដល់គ្រឿងបរិភោគមួយចំនួនដល់ប្រជាពលរដ្ឋក្រីក្រទាំង ១១គ្រួសារ រួមមាន៖ លោក ហ៊ុយ អៀងគាង និងលោកស្រី, លោក ជិន ចាន់សុភារ៉ា និងលោកស្រី, លោក ហៃ ស័ក្កលីន និងលោកស្រី, លោក នង រីប៊ីហ្សែត, លោក ហ៊ង និងលោកស្រី ដែលបានចូលរួមក្នុងកម្មវិធីមនុស្សធម៌នេះ។
សូមជម្រាបដែរថា សមាគមន៍បញ្ចុះសពនៅព្រែកតាដួង ក្នុងទឹកដីឃុំរកាកោងទី២នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេជួយដល់សមាគមន៍បញ្ចុះសពនេះ ទុក្ខជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ តាមរយៈលោក ហាស់ វ៉ារី៕