(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៤ករណី ក្នុងនោះករណីប្រើប្រាស់១៣ករណី និងជួញដូរ២១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៨៣នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩,១៤៧ករណី ឃាត់មនុស្ស១៨,៥៩៧នាក់ (ស្រី១១៦៨នាក់)៕