(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន បានធ្វើយុទ្ធនាការចុះចែកម៉ាសដោយផ្ទាល់ ជូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ស្របតាមការណែនាំរបស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូល រួមការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ។

ការចុះចែកម៉ាសជូនពលរដ្ឋធ្វេីដំណេីរតាមដងផ្លូវធ្វេីឡេីងនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីមន្ត្រីរដ្ឋបាលខណ្ឌ សង្កាត់ និងសមត្ថកិច្ចខណ្ឌគ្រប់ប្រភេទ ដែលធ្វេីឡេីងនៅចំនុចរង្វង់មូលផ្សារដេីមថ្កូវស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ដែលជាចំនុចមានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ច្រេីនដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។

នៅក្នុងឱកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានណែនាំ និងក្រើនរំលឹកប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ផងដែរ ដោយឱ្យប្រជាពលរដ្ឋធ្វើអនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជាមួយសាប៊ូ ទឹកអាល់កុលឬជែល និងត្រូវពាក់ម៉ាសគ្រប់ទីកន្លែង ព្រមទាំងរក្សាគម្លាតសុវត្ថិភាពពីគ្នាយ៉ាងតិច ១,៥០ម៉ែត្រទៀតផង។

សូមរំលឹកថានេះ ជាការចុះចែកម៉ាស២ថ្ងៃជាប់គ្នា សំរាប់ខណ្ឌចំការមន ក្នុងការនាំយកម៉ាសរបស់សម្តេចតេជោហ៊ុន សែនចែកជូនដល់ប្រជាពលរដ្ឋក្នុងទូទាំងខណ្ឌ ដែលកាលពីព្រឹកថ្ងៃទី១២វិច្ឆិកាថ្មីៗ លោក ថេង សុថុល បាននាំយកម៉ាសមួយចំនួនធំចែកជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍រុងរឿងប្រមាណ ជាង១០០គ្រួសារ ប្រជាពលរដ្ឋរស់នៅតាមប្រឡាយបឹងត្របែក និងបន្តចែកជូនដល់អាជីវករ និងប្រជាពលរដ្ឋក្នុងផ្សារទួលំពូង ដែលសរុបមកដល់ពេលនេះមានប្រមាណជាង១ម៉ឺន៣ពាន់ម៉ាសហេីយដែលបានចែកជូនប្រពលរដ្ឋនិងបន្តយុទ្ធនាការចែករហូតតាមអនុសាសន៍របស់រាជដ្ឋាភិបាល។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាក្រកម្ពុជា បានបញ្ចេញម៉ាសក្រណាត់ចំនួន២លានម៉ាស ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៕