(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនគ្រប់ប្រភេទក្របខណ្ឌ នៅតាមអង្គភាពគ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រឹះស្ថានអប់រំបច្ចេកទេស និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ រាជរដ្ឋាភិបាលសម្រេចផ្ដល់ក្របខណ្ឌ ៣,៦០០កន្លែងដល់ក្រសួងអប់រំ ដើម្បីប្រឡងជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន សម្រាប់ឆ្នាំ២០២១។
នៅក្នុងលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបែងចែកក្របខណ្ឌដូចខាងក្រោម៖
១៖ ក្របខណ្ឌគ្រូបង្រៀនមត្តេយ្យសិក្សាចំនួន ២០០កន្លែង
២៖ ក្របខណ្ឌគ្រូបង្រៀនកម្រិតបឋមសិក្សា ចំនួន ១,៥៥០កន្លែង៖ បណ្តុះបណ្តាលតាមរូបមន្ត (១២+២ ) ចំនួន ១,២៥០កន្លែង និងតាមរូបមន្ត (១២+៤) ចំនួន ៣០០កន្លែង
៣៖ ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ចំនួន ៥០០កន្លែង៖ ផ្នែកចំណេះទូទៅ បណ្តុះបណ្តាលតាមរូបមន្ត(១២+២) ចំនួន ២៨០កន្លែង និងតាមរូបមន្ត (១២+៤) ចំនួន២០០ កន្លែង, ផ្នែកអប់រំបំណិនជីវិត បណ្តុះបណ្តាលតាមរូបមន្ត(១២+២) ចំនួន ២០កន្លែង
៤៖ ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានអប់រំកាយ និងកីឡា ចំនួន ១៥០កន្លែង៖ បណ្តុះបណ្តាលតាមរូបមន្ត(១២+២) ចំនួន ១២៥កន្លែង និងតាមរូបមន្ត (១២+៤) ចំនួន
២៥កន្លែង
៥៖ ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម (បង្រៀននៅវិទ្យាល័យ) ចំនួន ១,១០០កន្លែង៖ ផ្នែកចំណេះទូទៅ បណ្តុះបណ្តាលតាមរូបមន្ត(បរិញ្ញាបត្រ+១) ចំនួន ៩៨០កន្លែង និងតាមរូបមន្ត(បរិញ្ញាបត្រ+២) ចំនួន ១០០កន្លែង, ផ្នែកអប់រំបច្ចេកទេស បណ្តុះបណ្តាលតាមរូបមន្ត(បរិញ្ញាបត្រ + ១ ) ចំនួន ២០កន្លែង
៦៖ ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម(បង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ) ចំនួន ៨៥កន្លែង
៧៖ វិទ្យាស្ថាបជាតិអប់រំពិសេស ចំនួន១៥កន្លែង (ក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីក្រមការ និងលេខាធិការ)៕
ខាងក្រោមនេះជាលិខិតរបស់ក្រសួងអប់រំយុវជន និងកីឡា៖