(ពោធិ៍សាត់)៖ ក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី០៦) ដឹកនាំដោយលោក ម៉ី វ៉ាន់ និងលោក កែវ រតនៈ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកអំណាយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជន ចែកដល់ប្រជាពលរដ្ឋចំនួន ៧៨១៩គ្រួសារ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ការចែកអំណោយបានធ្វើឡើងចំនួន ២កន្លែង រួមមាន៖
កន្លែងទី១៖ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ៤០៩១គ្រួសារគឺ៖
* ឃុំក្បាលត្រាច មានចំនួន៣១០៤គ្រួសារ
* ឃុំកំពង់លួង មានចំនួន៩៨៧គ្រួសារ
កន្លែងទី២៖ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ៣៧២៨គ្រួសារគឺ៖
* ឃុំអូសណ្តាន់ មានចំនួន១៨៤ គ្រួសារ
* ឃុំកំពង់ពោធិ មានចំនួន១៨៨៦គ្រួសារ។
ក្នុងឱកាសចែកអំណោយទាំង ២កន្លែងនេះផងដែរ ក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីបណ្ឌិត ហ៊ុន ម៉ាណែត ដល់ប្រជាពលរដ្ឋទាំងអស់ទៀតផង៕