(ភ្នំពេញ)៖ ក្រុមហ៊ុនហែលហ្វឺសភីភី (Heathfirst PP Co.,Ltd) បានសហការជាមួយតារាចម្រៀង កញ្ញា រ៉េត ស៊ូហ្សាណា ក្នុងការផ្សព្វផ្សាយម៉ាសពេទ្យដែលមានគុណភាពល្អ និងសុវត្ថិភាពខ្ពស់ ជម្រាបជូនដល់ប្រជាពលរដ្ឋដែលត្រូវការម៉ាសសម្រាប់ពាក់ការពារសុខភាពពីជំងឺឆ្លងនានា ពិសេសគឺក្នុងដំណាក់កាលជំងឺកូវីដ-១៩នេះ។
អតិថិជនអាចរកទិញបាននៅក្នុងផ្សារទំនើប Aeon និង Aeon Maxvalue ជាមួយនឹងការប្រមូសិនយ៉ាងពេញចិត្តពីក្រុមហ៊ុន ហែលហ្វឺសភីភី និងកញ្ញា រ៉េត ស៊ូហ្សាណា។
ក្រុមហ៊ុន Heathfirst PP បានបញ្ជាក់ថា ស្លាកសញ្ញាអក្សរ A ខាងស្តាំនៃផ្ទៃម៉ាសពណ៌ស ឬខៀវខ្ចី គឺជាស្លាកសញ្ញាដែលបញ្ជាក់ពីផលិតផលស្របច្បាប់របស់ក្រុមហ៊ុន Heathfirst PP និងជាផលិតផលមួយដែលក្រុមហ៊ុនបានសម្រិតសម្រាំងក្នុងការផលិតជូនដល់អ្នកប្រើប្រាស់ ដោយអនុលោមតាមគោលកាណ៍សុវត្ថិភាព និងគុណភាព។
ដើម្បីចែករំលែកព័ត៌មាន និងផ្សព្វផ្សាយជូនអតិថិជន ក្រុមហ៊ុន Heathfirst PP ដែលជាក្រុមហ៊ុនផលិតម៉ាសបានចាប់ដៃគូសហការជាមួយតារាចម្រៀង កញ្ញា រ៉េត ស៊ូហ្សាណា ដើម្បីផ្សព្វផ្សាយផលិតម៉ាសរបស់ក្រុមហ៊ុន Heathfirst PP ក្នុងថ្ងៃបុណ្យ Black Friday (ចំថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០) នៅក្នុងផ្សារទំនើប Aeon និង Aeon Maxvalue ដែលអ្នកគាំទ្ររបស់នាង Pizana នឹងទទួលបាននូវរូបថតអនុស្សាវរីយ៍រួមជាមួយនឹងហត្ថលេខា ដោយគ្រាន់តែទៅបញ្ជាទិញផលិផលម៉ាសដែលមានលាក់រូបថតទាំងអស់នោះក្នុងប្រអប់ម៉ាស។
ការផ្ដល់ជូនរូបថតរបស់កញ្ញា រ៉េត ស៊ូហ្សាណា មានតែមួយថ្ងៃគត់នៅថ្ងៃទី២៧ ខែវិច្ឆិកា ចំណែកឯការបញ្ចុះតម្លៃ ២០% មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមជម្រាបថា ចាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ម៉ាសក្លាយជាឧបករណ៍តាមខ្លួនប្រចាំថ្ងៃសម្រាប់ប្រជាជនក្នុងស្រុក និងបរទេសមួយចំនួនធំ ហើយចំពោះអ្នកខ្លះ ម៉ាសបានក្លាយទៅជានិម្មិតសញ្ញាក្នុងការប្រឆាំងនឹងជំងឺកូវីដនេះ។
នៅពេលដែលជំងឺកូវីដនេះផ្ទុះឡើងម្តងទៀត វាបានកែប្រែប្រជាជនឱ្យអនុវត្តតាមគោលការណ៍ពាក់ម៉ាសគ្រប់ពេលក្នុងទីប្រជុំជន ដូចជាក្នុងការិល័យ សាលារៀន កន្លែងប្រកបអាជីវកម្ម និងពេលខ្លះសូម្បីតែនៅក្នុងគេហដ្ឋាន ដើម្បីការពារសមាជិកគ្រួសារ និងខ្លួនឯង។ ក៏ព្រោះតែកូវីដ-១៩ បានតម្រូវឱ្យរក្សាអនាម័យតាមគោលកាណ៍សកល ហើយវាបានក្លាយទៅជាចំណែកមួយក្នុងជីវិតប្រចាំថ្ងៃ៕